Liu Yifei
ដែលទស្សនិកជនភាគច្រើនស្គាល់នាងតាមរយៈការសម្ដែងជាតួអង្គ សៀវ
ឡុងនី គឺជាតារាសម្ដែង តារាម៉ូដែល អ្នករាំ
និងតារាចម្រៀងចិនដែលកើតនៅថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ១៩៨៧ ។ Liu
Yifei មានឈ្មោះផ្លូវការថា Liu Ximeizi។
ឈ្មោះ
ថ្ងៃខែ ឆ្នាំកំណើត
ទីកន្លែងកំណើត
សញ្ជាតិ
កម្ពស់ ទម្ងន់ និង ក្រុមឈាម
ចំណង់ចំណូលចិត្ត
Liu Yi Fei (ឈ្មោះជាភាសាចិន)Crystal Liu (ឈ្មោះជាភាសាអង់គ្លេស)
២៥ ខែ សីហា ១៩៨៧ (ឆ្នាំ ថោះ)
តំបន់ Wuhan ខេត្ត Hubei សាធារណរដ្ឋប្រជាមានិតចិន
អាមេរិក
១៧០ សង់ទីម៉ែត្រទម្ងន់ ៤៨ គីឡូក្រាម
ឈាមប្រភេទ B
ចូលចិត្តលេងកីឡាវាយកូនគោល និង តែន្និស
ជីវិត និងការអប់រំ
Liu
Yifei កើតនៅក្នុងមន្ទីរពេទ្យ Tongji ខេត្ត Hubei សាធារណរដ្ឋប្រជាមានិត
ចិន។ នាងមានឈ្មោះដើមដំបូងថា An Feng។
នាងគឺជាកូនស្រីទោលនៅក្នុងគ្រួសារដែលមានឪពុកឈ្មោះ An
Shaokang ជារដ្ឋលេខាធិការទី ១( 1st Secretary )
នៃស្ថានទូតចិនប្រចាំការនៅក្នុងប្រទេសបារាំង
និងជាសាស្ត្រាចារ្យបង្រៀនភាសាបារាំង និងម្ដាយឈ្មោះ Liu Xiaoli
ជាអ្នករាំអាជីពម្នាក់ ។
ឪពុកម្ដាយរបស់នាងបានលែងលះគ្នានៅពេលនាងមានអាយុ ៧ ឆ្នាំ
ដូច្នេះ នាងត្រូវបានម្ដាយយកទៅចិញ្ចឹមបីបាច់តែម្នាក់ឯង។
នៅក្នុងឆ្នាំដដែលនោះ Liu Yifei បានប្តូរឈ្មោះរបស់នាងទៅជា Liu
Ximeizi និងចាប់ផ្ដើមអាជីពដើរបង្ហាញម៉ូដ ហាត់រៀនច្រៀង រាំ
និងដេញព្យាណូ។
នាងមានទំនាក់ទំនងស្និទ្ធស្នាលជាមួយឪពុកធម៌របស់នាង Chen Jinfei
ជាខ្លាំង។
នៅពេល Liu Yifei មានអាយុ ១១ ឆ្នាំ នាង
និងម្ដាយបានប្ដូរលំនៅទៅរស់នៅទីក្រុង New York សហរដ្ឋអាមេរិក
ហើយពេលនោះ Liu Yifei ក៏បានចូលរៀននៅសាលា Louis Pasteur Middle
School 67។ Liu Yifei បានត្រលប់មករស់នៅប្រទេសចិនវិញក្នុងឆ្នាំ
២០០២ ដោយពេលនោះនាងបានបន្តអាជីពជាតារាសម្ដែងរបស់នាង។
ពីរបីសប្ដាហ៍ក្រោយមក Liu Yifei ត្រូវបានសាលាភាពយន្ត ”Performance
Institute of Beijing Film Academy” អនុញ្ញាតឲ្យចូលរៀន។
ពេលនោះនាងមានអាយុ ១៥ ឆ្នាំ។ Liu Yifei បានបញ្ចប់ការសិក្សានៅ
Performance Institute of Beijing Film Academy ក្នុងឆ្នាំ ២០០៦។
អាជីព
បន្ទាប់
ពីបានចូលរៀននៅសាលា Beijing Film Academy Liu Yifei
ក៏បានទទួលការអញ្ជើញឲ្យចូលសម្ដែងក្នុងភាពយន្តភាគទូរទស្សន៍ជា
ច្រើន។ ភាពយន្តទូរទស្សន៍ដែលនាងសម្ដែងដំបូងបង្អស់មានចំណងជើងថា
“The Story of a Noble Family”។ ក្រោយមក Liu Yifei
ក៏ត្រូវបានគេជ្រើសរើសឲ្យសម្តែងជាតួ Wang Yuyan នៅក្នុងរឿង
Demi-Gods and Semi-Devils។
នៅឆ្នាំ ២០០៥ Liu Yifei
បានសម្ដែងជាតួ Zhao Ling’er នៅក្នុងរឿង Chinese Paladin
ដែលជារឿងយកលំនាំតាមរឿង The Legend of Sword and Fairy។
នៅឆ្នាំបន្ទាប់ Liu Yifei ក៏បានសម្ដែងក្នុងរឿង ភាគទូរទស្សន៍ The
Return of the Condor Heroes ផងដែរ។ Liu Yifei
បានចូលរួមសម្ដែងក្នុងវីដេអូបទចម្រៀង “I Am Still Waiting For You”
របស់តារាចម្រៀង និងសម្តែង Jimmy Lin នៅក្នុងអាល់ប៊ុម Can’t Stop Me
ឆ្នាំ ២០០៦។ បន្ទាប់ពីនោះ
នាងក៏បានចូលរួមធ្វើជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធីប្រគំតន្ត្រី
របស់ Jimmy Lin ផងដែរ។
ក្រៅ
ពីអាជីពសម្ដែង Liu Yifei បានចុះកុងត្រាជាមួយផលិតកម្ម Sony Music
Entertainment របស់ជប៉ុននៅខែសីហា ឆ្នាំ ២០០៥។ ក្រោយមក Liu Yifei
ក៏ចាប់ផ្តើមរៀនច្រៀង
និងរាំនៅក្នុងប្រទេសជប៉ុនចាប់ពីពេលនោះមក។ Liu Yifei
បានចេញបទចម្រៀងដំបូងមានចំណងជើងថា “Mayonaka no Door”
នៅក្នុងផលិតកម្ម Sony Music នៅថ្ងៃទី ១៩ កក្កដា ឆ្នាំ ២០០៦។
នៅ
ឆ្នាំ ២០០៨ Liu Yifei បានសម្ដែងជាមួយតារាសម្ដែងពូកែវាយតប់ Jet Li
និង Jackie Chan នៅក្នុងរឿង The Forbiddin
Kingdomដោយក្នុងរឿងនោះនាងសម្ដែងជាតួកូនកំព្រាម្នាក់ដែលតាមសង
សឹកចំពោះសត្រូវដែលសម្លាប់ឪពុកម្ដាយរបស់នាង។ នៅឆ្នាំ ២០១០ Liu
Yifei បានសម្ដែងក្នុងរឿង Love In Disguise ជាមួយ Leehom Wang ។
វត្តមានក្នុងភាពយន្តភាគទូរទស្សន៍
- Return of the Condor Heroes (CCTV, 2006) សម្ដែងជាតួ Xiao Long Nu
- Chinese Paladin (2005) សម្តែងជាតួ Zhao Ling Er
- Dou Kou Nian Hua 豆蔻年华 (2005) សម្តែងជាតួ Xiao Zhao
- Tian Long Ba Bu (CCTV, 2003) សម្តែងជាតួWang Yu Yan
- The Story of a Noble Family (CCTV, 2003) សម្តែងជាតួ Bai Xiu Zhu
វត្តមានក្នុងខ្សែភាពយន្ត
- The Four 3 (TBA)
- The Four 2 (in production)
- Peacock Platform (2012) សម្ដែងជាតួ Ling Ju
- The Four (2012)
- White Vengeance (2011) សម្ដែងជាតួ Consort Yu
- A Chinese Ghost Story (2011) សម្ដែងជាតួ Nie Xiao Xian
- Love in Disguise (mini movie, 2010) សម្ដែងជាតួ Song Xiao Qing
- The Forbidden Kingdom (2008) សម្ដែងជាតួ Golden Sparrow
- Ah Bao’s Story (2006) សម្ដែងជាតួ Qian Qian (វត្តមានជាភ្ញៀវកិត្តិយស)
- I Love How You Love Me (2004) សម្តែងជាតួ Jin Qiao Li
- Love of May (2004) សម្តែងជាតួ Zhao Xuan Xuan
Liu Yifei អាចនិយាយបាន
៣ ភាសាគឺ ភាសាចិន(Mandarin) អង់គ្លេស និងជប៉ុន។ នាងរស់នៅសហរដ្ឋអាមេរិករយៈ ៤ ឆ្នាំ(១៩៩៨- ២០០២) មុនពេលនាងត្រលប់មករស់នៅប្រទេសចិនវិញ៕