យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​ដដែល​ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា កាល​បរិច្ឆេទ​លក់-ទទួល​ពាក្យ​សុំ​ប្រឡង នឹង​គិត​ចាប់​ពី​ថ្ងៃ​ផ្សាយ​ដំណឹង​នេះ​តទៅ​រហូត​ដល់​ថ្ងៃ​ទី ០៧ ខែ​កញ្ញា ២០១២ នៅ​នាយកដ្ឋាន​បុគ្គលិក និង​បណ្ដុះបណ្ដាល​នៃ​ទីស្ដីការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ដែល​មាន​អាសយដ្ឋាន កាច់ជ្រុង​វិថី​លេខ ១៣ និង ១០២ សង្កាត់​វត្តភ្នំ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។
សូម​មើល​លក្ខខ័ណ្ឌ​ជ្រើសរើស៖
ការ​បែង​ចែក​កៅអី​ទាំង​៣១ ទៅ​កាន់​តម្រូវការ​ទីតាំង៖

សំណុំ​លិខិត​សម្រាប់​បេក្ខជន-បេក្ខនារី​ដាក់​ពាក្យ​សុំ​ប្រឡង៖

សម្រាប់ ​វិញ្ញាសា ​(សរសេរ) និង​ពេលវេលា​ប្រលង​មាន វប្បធម៌​ទូទៅ រយៈពេល​១ម៉ោង ៣០នាទី​(ចាប់​ពី​ម៉ោង ៧:១៥-៨:៤៥នាទី) ព័ត៌មានវិទ្យា រយៈពេល​ប្រលង​១ម៉ោង ៣០នាទី​ដូចគ្នា គឺ​ចាប់​ពី​ម៉ោង ៩:០០-១០:៣០នាទី។ ដោយ​ឡែក​សម្រាប់​វិញ្ញាសា​ចុងក្រោយ​គឺ ភាសា​អង់គ្លេស មាន​រយៈពេល​ត្រឹម​តែ ១ម៉ោង​ប៉ុណ្ណោះ (១០:៤៥-១១:៤៥នាទី)។
កាល​បរិច្ឆេទ​ប្រឡង នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​តែ​មួយ​ថ្ងៃ​គត់ គឺ​នៅ​ថ្ងៃ​អាទិត្យ ទី ១៦ កញ្ញា ឆ្នាំ ២០១២ ចាប់​ពី​ម៉ោង ៧ព្រឹក រហូត​ដល់​ម៉ោង ១១:៤៥នាទី លើ​វិញ្ញាសា​សរសេរ​ទាំង​៣ រួមមាន៖ វប្បធម៌​ទូទៅ ​ព័ត៌មានវិទ្យា ​និង​ភាសា​អង់គ្លេស នៅ​មណ្ឌល​ប្រឡង សាលា​បឋមសិក្សា​ចតុមុខ។
ព័ត៌មាន​លំអិត​បន្ថែម​សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ០២៣ ៧២២ ៧០៩/ ​០១២ ៩៧៩ ០៧៩/​ ០៨៩ ៣៣៣ ៩៩៨/​០១២ ៦៧០ ៦៣០ រៀងរាល់​ម៉ោង​ធ្វើការ​ព្រឹក​ចាប់​ពី​ម៉ោង ៨:០០ ដល់​ ១១:៣០នាទី និង​រសៀល​ចាប់​ពីម៉ោង ១៤:០០ ដល់​ម៉ោង ១៧:០០  ឬ​ចូល​ទៅ​កាន់​គេហទំព័រ​ផ្ទាល់​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ តាមរយៈ​ www.mptc.gov.kh