Ahlop

Duplicate File Cleaner កម្មវិធី​លុប​ឈ្មោះ​ឯកសារ​ស្ទួន

ការ​រក្សា​ទុក​ឯកសារ ពេល​ខ្លះ​មាន​ការ​ចម្លង​ឈ្មោះ​និង​ប្រភេទ​ឯកសារ​ដដែលៗ ហើយ​គិត​ថា​វា​គ្មាន​អ្វី​គួរ​ឲ្យ​ចាប់​អារម្មណ៍​ឡើយ ប៉ុន្តែ​តើ​អ្នក​ធ្លាប់​គិត​ទេ​ថា បើ​សិន​ជា​ទុក​ឯកសារ​ដដែល​ជាន់​គ្នា​ច្រើន​វា​នឹង​ប៉ះពាល់​អ្វី​ខ្លះ​ដល់​ អ្នក​ប្រើប្រាស់។ ប្រាកដ​ណាស់​វា​នឹង​ប៉ះ​ពាល់ ដល់​ល្បឿន​ដំណើរការ​ដោយ​ធ្វើ​ឲ្យ​មាន​ល្បឿន​យឺត ព្រោះ​នៅ​ពេល​បើក​ចូល​ទីតាំង​ទៅ​យក​ឯកសារ​មក​ប្រើ​នោះ កុំព្យូទ័រ​ត្រូវ​ចំណាយ​ពេល​ច្រើន​ក្នុង​ការ​ស្វែង​រក​ឯកសារ​នោះ ហើយ​ចំណុច​សំខាន់​ជាង​នេះ គឺ​ធ្វើ​ឲ្យ​ខាត​ទំហំ Space ឥត​ប្រយោជន៍។
ទំព័រ ​នេះ Sabay សូម​បង្ហាញ​កម្មវិធី​មួយ​ប្រភេទ​ដែល​មាន​ជំនាញ​ក្នុង​ការ​រុករក​ឯកសារ​ទាំង​ ឡាយ​ដែល​មាន​ឈ្មោះ​ស្ទួន​គ្នា​នោះ​គឺ Duplicate File Cleaner ដែល​មាន៖

- ជំនាន់: V2.6
- ទំហំ: 1,7MB
- ប្រព័ន្ធ​ប្រតិបត្តិការ: Windows 95/98/ME/NT/2000/2003/XP/Vista/7
- មុខងារ: សម្រាប់​ស្វែងរក​និង​លុប​ឯកសារ​ដែល​មាន​ឈ្មោះ​ដូច​គ្នា
សូម​តាម​ដាន​ជំហាន​ខាង​ក្រោម និង​អនុវត្ត​ទាំង​អស់​គ្នា៖
- ជា​ដំបូង​សូម​ទាញ​យក​ដោយ​ចុច​លើ​តំណ​ភ្ជាប់​នេះ​ duplicate_file_cleaner
- បន្ទាប់​ពី​ទាញ​យក​រួច សូម​ធ្វើ​ការ​ដំឡើង​ដោយ​ទៅ​រក​ឯកសារ​ដែល​បាន​ទាញ​យក​            រួច​ចុច​ពីរ​ដង​លើ​ឯកសារ​នោះ ហើយ​ចុច​លើ​ប៊ូតុង Next → ធីក​លើ​ឃ្លា I accept the agreement រួច​ចុច Next → Next → Next → Install → Finish
- បន្ទាប់​ពី​ដំឡើង​រួច ផ្ទាំង registration នឹង​បង្ហាញ​ឡើង​មក ត្រង់​នេះ​សូម​ចុច​លើ​ប៊ូតុង “Enter Code” ដើម្បី​រើស​យក serial ណា​មួយ​ដូច​ខាង​ក្រោម​ទៅ​បំពេញ​នៅ​ត្រង់​ប្រអប់ Serial Number៖
DC-8491-55B8-TQRDHDQUF5
DC-8878-5538-VNFJRDNSU5
DC-7AC3-55B8-YZWGLDSPG5
DC-A173-5548-LNOBFDUFK5
DC-1DC1-55E8-UVLXLDKQI5
DC-3DD9-55D8-EJYSEDHJR5
DC-8ABF-55F8-ANOQPDPYY5
- ដើម្បី​ស្វែងរក​ឯកសារ​ស្ទួន​ឈ្មោះ​គ្នា យើង​ត្រូវ​កំណត់​ទីតាំង Drive ដែល​ចង់ Scan ជា​មុន​សិន ឧទាហរណ៍ scan ទៅ​លើ “drive E” រួច​ចុច​លើ​ប៊ូតុង “Scan Now” ដូច​ខាង​ក្រោម
- ក្រោយ​ពី scan ចប់នឹងបង្ហាញផ្ទាំងដូចខាងក្រោម, ប្រសិនឯកសារដែល​មានឈ្មោះដូចគ្នាវានឹងបង្ហាញនៅក្នុងតារាង។ យើងអាចធីកទៅលើឈ្មោះឯកសារដែលមានរួចហើយ បន្ទាប់មកចុចលើប៊ូតុង Delete បន្ទាប់មកនឹងបង្ហាញផ្ទាំង Delete Confirmation ដើម្បីលុបជាការស្រេច។

 


របៀប​បិទ​មិន​ឲ្យCopy ឯកសារ​តាម USB


ព្យូទ័រ​មួយ​ចំនួន​មាន​ផ្ទុក​នូវ​ឯកសារ​សំខាន់ៗ​ ដូច្នេះ​ប្រាកដ​ណាស់​ពេល​ខ្លះ​អ្នក​ប្រើប្រាស់​មិន​អង្គុយ​ជាប់​នឹង​ម៉ាស៊ីន ​គ្រប់​ពេល​ទេ ហើយ​ម្យ៉ាង​ក៏​រឹត​តែ​មិន​ចង់​ឲ្យ​មនុស្ស​ទី​ពីរ លួច​​ចម្លងឯកសារ​សំខាន់ៗ​ទាំង​នោះ​ដែរ។ ដូច្នេះ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ក្ដី​បារម្ភ​នេះ​ Sabay សូម​លើក​យក​ពីរ​របៀប​ការពារ​ដោយ​មិន​ឲ្យ​អ្នក​ដទៃ​អាច​​Copy ចេញ/ចូល​​ External Device (Flash, External HardDisk) ទិន្នន័យ​ពី​ម៉ាស៊ីន​កុំព្យូទ័រ​​របស់​អ្នក​បាន​ឡើយ​តាមរយៈ​កម្មវិធី USB Block
ចង់​ដឹង​ធ្វើ​របៀបណា​នោះ សូម​តាម​ដាន និង​អនុវត្តន៍​តាម​ជំហាន​ខាង​ក្រោម៖
១. ដំបូង​ត្រូវ​ទាញយក និង​ដំឡើង​កម្មវិធី USB Block ជា​មុន​សិន ដោយ​ចុច​លើ​តំណ​ភ្ជាប់​នេះ
ទាញ​យក​ដោយ​ឥតគិត​ថ្លៃ ចុច​ទីនេះ
២. បន្ទាប់ ​ពី​បាន​ទាញ​យក​រួច, សូម​ដំឡើង​ដោយ​ចុច​ស្ដាំ mouse រួច​រើស​យក​ពាក្យ “Open” ឬ double click។ បន្ទាប់​មក​ចុច​លើ​ប៊ូតុង Next → Next → Next → Install → Finish
៣. ក្រោយ​ពី​បាន​ដំឡើង​ហើយ វា​នឹង​បង្ហាញ​ផ្ទាំង Get Full Version Now។ ត្រង់​នេះ​សូម​ចុច​លើ​ប៊ូតុង Register។ បន្ទាប់​ពី​នោះ​នឹង​បង្ហាញ​ផ្ទាំង Enter Registration Detail មួយ​ទៀត​ដើម្បី​បំពេញ ដែល​មាន​ប្រអប់ Serial Number និង Registration Key។ ​​សូម​បំពេញ​តាម​ serial ដូច​ខាង​ក្រោម៖
-Serial No.: WWW.MPT34M.TK
-Activation Key: 7CA8A6E0B4F470B86AA8C806EEA6D20E
រួចហើយ​ចុច​ប៊ូតុង OK  (ចំណាំៈ សូម​បិទ internet បណ្ដោះ​អាសន្ន​សិន ដើម្បី Active កម្មវិធី​ឲ្យ​ពេញ​លេញ (full version) )
៤. បន្ទាប់​ពី​ធ្វើ​តាម​ដំណាក់​កាល​ខាង​លើ​រួច, សូម​បើក​កម្មវិធី USB Block នេះ​ឡើង​ដែល​មាន​នៅ​លើ Desktop, បន្ទាប់​មក​វា​នឹង​បង្ហាញ​ផ្ទាំង Set New Password ដើម្បី​កំណត់​លេខ​កូដ​សំងាត់​ការពារ​កុំឲ្យ​អ្នក​ដទៃ​លួច​ចម្លង​ទិន្នន័យ​ ចេញ​ចូល​ទៅ External Device (Flash, External HardDisk) បាន, រួច​ហើយ​ចុច​លើ​ប៊ូតុង OK។
៥. ផ្ទាំង ​កម្មវិធី USB Block នេះ​នឹង​បើក​ឡើង​មក ហើយ​បាន​ធីក​ទៅ​លើ​ជម្រើស Block USB Device រួច​ស្រាប់។ នេះ​គឺ​មាន​ន័យ​ថា កម្មវិធី​បាន​កំណត់​ជា​ស្រេច (default) មិន​អនុញ្ញាត​ឲ្យ​ចម្លង​ឯកសារ​ចេញ​ចូល​ទៅ​ក្នុង Flash បាន​ឡើយ។
ជា ​ចុង​ក្រោយ​បិទ​កម្មវិធី​នេះ រួច​សាកល្បង​ប្រើ​ជា​មួយ Flash Drive ណា​មួយ និង​បើក​ចូល​ទៅ​ទីតាំង Flash Drive នោះ វា​ប្រាកដ​ជា alert សារ​មួយ​នេះ​ភ្លាម។

​ត្រង់​នេះ​មាន ២ជម្រើស​គឺ:
ក/ បើ​ចុច​លើ​ប៊ូតុង Close មាន​ន័យ​ថា​យើង​បិទ​មិន​ឲ្យ​កុំព្យូទ័រ​ស្គាល់ Flash នេះ​ឡើយ
ខ/ តែ​បើ​វាយ​បញ្ចូល password រួច​ចុច​ប៊ូតុង Authorize មាន​ន័យ​ថា​យើង​អនុញ្ញាត​ឲ្យ​កុំព្យូទ័រ​ស្គាល់​USB នេះ​ព្រម​ទាំង​អាច​ចម្លង​ឯកសារ​ចេញ​ចូល​បាន។
(ចំណាំៈ ប្រសិន​បើ​ចង់​ឲ្យ​កុំព្យូទ័រ​ស្គាល់​ប្រភេទ Flash ដែល​យើង​ចង់​ឲ្យ​ស្គាល់​ងាយ​ស្រួល​ប្រើ​លើក​ក្រោយ​មិន​ចាំបាច់​បញ្ចូល password ម្ដង​ទៀត​គ្រាន់​តែ​ធីក​ត្រង់​ឃ្លា Remember (Add to Authorize List)) ជា​ការ​ស្រេច។
(ចង់​លុប​វិញ​ត្រូវ​ចូល​ទៅ​កម្មវិធី USB Block រួច​ហើយ​ចូល​ទៅ Tab “Authorize Device” បន្ទាប់​មក​ចុច​លើ​ប៊ូតុង Remove from List ជា​ការ​ស្រេច។



ដំណោះស្រាយ​ងាយៗ​​ពេលG.S III ជួប​បញ្ហា

ជា​ទូទៅ​គ្រឿង​អេឡិចត្រូនិក​ដែល​បង្កើត​ ចេញ​មក​ហើយ​រមែង​ជួប​បញ្ហា​គឺ​ជា​រឿង​ធម្មតា ជា​ពិសេស​Smartphone តែង​តែ​ជួប​បញ្ហា​ចម្បង​មួយ​ចំនួន​ដូច​ជា៖ អេក្រង់ ថ្ម កាមេរ៉ា គាំង​ម៉ាស៊ីន និង​បញ្ហា​ជា​ច្រើន​ទៀត។ ទន្ទឹម​នេះ Galaxy S III ដែល​ជា​ទូរស័ព្ទ​ទំនើប​ចុង​ក្រោយ​បង្អស់​របស់ Samsung ក៏​ជួប​បញ្ហា​មួយ​ចំនួន​ដូច​ដែល​បាន​រៀបរាប់​ខាង​លើ​នេះ​ដែរ។ អីចឹង​ទំព័រ​នេះ Sabay បាន​ដក​ស្រង់​យក​គន្លឹះ​ខ្លះ​ៗ​ដើម្បី​ឲ្យ​ប្រិយមិត្ត​សាកល្បង​ដោះ​ស្រាយ​ បញ្ហា​ទាំង​នោះ​ដោយ​ខ្លួន​ឯង​មុន​នឹង​សម្រេច​ចិត្ត​យក​ទៅ​ឲ្យ​ជាង​ជួសជុល។
១. ដំណោះស្រាយ​ពេល​សេវា​ទូរស័ព្ទ Error
បញ្ហា​នេះ​ច្រើន​កើត​មាន​ឡើង​នៅ​តាម​តំបន់​មួយ​ចំនួន​ដែល​គ្មាន​សេវា​ឬ​សេវា ​ខ្សោយ។ ត្រង់​ចំណុច​នេះ​ប្រសិន​បើ​អ្នក​មិន​អាច​ទទួល​បាន​សេវា គួរ​ព្យាយាម​ប្ដូរ​ទៅ​កាន់​ទីតាំង​ផ្សេង​ព្រោះ​ពេល​ខ្លះ​សេវា​របស់ wireless router និង ប្រព័ន្ធ​ទូរស័ព្ទ​ដទៃ​ជា​អ្នក​រំខាន​ហើយ​កាត់​ផ្ដាច់​សេវា​ទូរស័ព្ទ​អ្នក។ បើ​ដំណោះ​ស្រាយ​នេះ​មិន​អាច​ជួយ​បាន​អ្នក​គួរ​តែ​សាកល្បង​បិទ​ហើយ​បើក​ ទូរស័ព្ទ​ឡើង​វិញ​ជា​ការ​ស្រេច។
២. Touch Screen មិន​ដំណើរការ
- ដោះ​ស្រោម​ទូរស័ព្ទ​ឬ​ថង់​ប្លាស្ទិក​ការពារ​អេក្រង់​ចេញ​ព្រោះ​វត្ថុ​ទាំង​ ពីរ​នេះ​អាច​ប៉ះពាល់​ដល់​លទ្ធភាព​ក្នុង​ការ​ប្រើប្រាស់​អេក្រង់  Touch Screen របស់ Galaxy S III។
- ជូត​សម្អាត​ទឹក​ដែល​ដក់​លើ​ទូរស័ព្ទ​ឬ​ដៃ​របស់​អ្នក​មុន​នឹង​Touch ព្រោះ​ថា​ទឹក​គឺ​ជា​បញ្ហា​ចម្បង​ដែល​ធ្វើ​ឲ្យ Touch Screen មិន​ដំណើរការ ឬ​មាន​ភាព​រអាក់រអួល។
- Reboot/Restart ទូរស័ព្ទ។ ប្រសិន​បើ Reboot ហើយ​ទូរស័ព្ទ​នោះ​ដំណើរ​ការ​ធម្មតា​​នោះ​បញ្ហា​ដែល​កើត​មាន​គ្រាន់​តែ​ជា​ បញ្ហា​ដ៏​តូច​មួយ​​កើត​ចេញ​ពី Software ប៉ុណ្ណោះ។ តែ​បើ​បញ្ហា​នេះ​កើត​មាន​ញឹកញាប់​អ្នក​គួរ​តែ​សាកល្បង Restore factory settings តាម​វិធីសាស្ត្រ​លេខ ៧​ខាង​ក្រោម។
- ដំណោះស្រាយ​ចុង​ក្រោយ​គឺ ដំឡើងfirmwareថ្មី​តាម​វិធីសាស្ត្រ​លេខ ៦។
៣. បញ្ហា​ថ្ម
- ប្រសិន​បើ  Galaxy S III បន្លឺ​សំឡេង​រោទិ៍ beep នេះ​គឺ​ជា​សញ្ញា​បង្ហាញ​ប្រាប់​ថា​ថ្ម​ជិត​អស់​ត្រូវ​ការ​សាក​ជា​បន្ទាន់។
- ដោះ​ថ្ម​ចេញ​រួច​ជូត​សម្អាត​ធ្មេញ connector ពណ៌​មាស​នៅ​កន្លែង​ដាក់​ថ្ម​ដោយ​ប្រើប្រាស់​ក្រណាត់​ទន់​ហើយ​ស្ងួត។ បន្ទាប់​មក​ជូត​សំអាត​ធូលី​ដី​ដែល​នៅ​ក្នុង​កន្លែង​ដាក់​ថ្ម​និង​ថ្ម​ឲ្យ​ ស្អាត។
- បើ​សិន​ជា​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​នោះ​បាន​មួយ​រយៈ​ហើយ​ថ្ម​មាន​បញ្ហា​និង ​ប្រើ​ឆាប់​អស់​នោះ​បាន​ន័យ​ថា​ដល់​ពេល​ត្រូវ​ផ្លាស់ប្ដូរ​ថ្ម​ថ្មី​ហើយ។
៤. បញ្ហា​កាមេរ៉ា
- Galaxy S III នឹង​បង្ហាញ​ផ្ទាំង error message ចេញ​មក​នៅ​ពេល​ដែល​អ្នក​ព្យាយាម​បើ​កម្មវិធី​កាមេរ៉ា​នៅ​ពេល​ដែល​ទូរស័ព្ទ​ ជិត​អស់​ថ្ម។ សូម​សាកល្បង​សាក​ថ្ម​ទូរស័ព្ទ​ឲ្យ​បាន​មួយ​សន្ទុះ​សិន​មុន​នឹង​បើក​កម្មវិធី ​កាមេរ៉ា​ជា​ថ្មី។
- បញ្ហា​មួយ​ទៀត​ដែល​កាមេរ៉ា​មិន​អាច​ថតរូប​បាន​គឺ​ដោយសារ​តែ​ទំហំ​ផ្ទុក​ ទិន្នន័យ​ពេញ។ ដូច​នេះ​អ្នក​គួរ​តែ​លុប​កម្មវិធី​ចេញ​ខ្លះ​ឬ​ចម្លង​ឯកសារ​រូបភាព​និង​ វីដេអូ​ខ្លះ​ទុក​ក្នុង​កុំព្យូទ័រ​ឬ external storage។ តែ​បើ​នៅ​តែ​មាន​បញ្ហា​ទៀត​អ្នក​គួរ​តែ​បិទ​ហើយ​បើក​ទូរស័ព្ទ​ឡើង​ វិញ។
៥. បញ្ហា​លើ​ឯកសារ​បទ​ចម្រៀង
- បញ្ហា​នេះ​ច្រើន​កើត​មាន​ឡើង​នៅ​ពេល​ដែល​ទំហំ​ផ្ទុក​ទិន្នន័យ​ពេញ។ ដំណោះស្រាយ​គឺ​ស្រដៀង​នឹង​បញ្ហា​ដែល​កើត​មាន​នៅ​លើ​កាមេរ៉ា​ដែរ​គឺ​ត្រូវ​ លុប​កម្មវិធី​ចេញ​ខ្លះ​ឬ​ចម្លង​ឯកសារ​រូបភាព​និង​វីដេអូ​ខ្លះ​ទុក​ក្នុង​ កុំព្យូទ័រ​ឬ external storage។
- ឯកសារ​បទ​ចម្រៀង​ខ្លះ​ត្រូវ​បាន​ចាក់​សោ​ការពារ​ដោយ​ក្រុមហ៊ុន​ដែល​ចេញ​លក់​ បទ​ចម្រៀង​ទាំង​នោះ​ដូច​នេះ​អ្នក​មិន​អាច​ចាក់​ស្ដាប់​លើ smartphone បាន​ទេ។ ដើម្បី​បញ្ជាក់​ឲ្យ​កាន់​តែ​ច្បាស់​អ្នក​គួរ​សាកល្បង​ចាក់​ឯកសារ​បទ​ចម្រៀង​ នោះ​នៅ​លើ device ផ្សេង​ទៀត។
- Galaxy S III មិន​អាច​ចាក់​គ្រប់​ប្រភេទ​ឯកសារ​បទ​ចម្រៀង​ទាំងអស់​នោះ​ទេ។ Smartphone ស៊េរី​ថ្មី​នេះ​អាច​ចាក់​ឯកសារ​បទ​ចម្រៀង​មួយ​ចំនួន​ដូច​ជា៖ MP3, 3GA, AAC, M4A និងWMA។
៦. ដំឡើងFirmwareថ្មី
នៅ​ពេល​អ្នក​ទូរស័ព្ទ​របស់​អ្នក​មាន​បញ្ហា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ អ្នក​គួរ​សាកល្បង​ដំឡើង Firmware ថ្មី​តាម​រយៈ​វិធីសាស្ត្រ​ងាយ​ៗ​ដូច​ខាង​ក្រោម៖
- ត្រូវ​ប្រាកដ​ថា​ទូរស័ព្ទ​របស់​អ្នក​បាន​ភ្ជាប់​អ៊ីនធឺណិត​តាមរយៈ Wi-Fi បន្ទាប់​មក​ចូល​ទៅ​កាន់ Setting ជ្រើសរើស​ពាក្យ “About Device.”
- ចុច​លើ​ពាក្យ “Software Update.” បន្ទាប់​មក​នឹង​មាន​ផ្ទាំង​ថ្មី​មួយ​បង្ហាញ​ប្រាប់​ថា​មាន Firmware ថ្មី​សម្រាប់​ដំឡើង​ឬ​អត់។
- បើ​មាន​សូម​ជ្រើសរើស​យក​ពាក្យ “Update”។ ភ្លាម​នោះ​ទូរស័ព្ទ​នឹង​ដំណើរ​ការ​ដំឡើង Firmware ថ្មី​ដោយ​ស្វ័យ​ប្រវត្តិ។
៧. Restore Galaxy S III Factory Settings
បើ​សិន​ជា​អ្នក​មិន​អាច​ដោះ​ស្រាយ​បញ្ហា​ដែល​បាន​រៀបរាប់​ទាំង​៦​ខាង​លើ​បាន អ្នក​គួរ​តែ back up ទូរស័ព្ទ​របស់​អ្នក​រួច restore factory settings តាម​រយៈ​វិធីសាស្ត្រ​ដូច​ខាង​ក្រោម៖
- ចុច​លើ​ពាក្យ “Settings.”
- ចុច​លើ​ពាក្យ “Back Up and Reset.”
- បន្ទាប់​មក​ជ្រើសរើស​យក​ពាក្យ “Factory Data Reset.”
- ចុច​លើ​ពាក្យ “Reset Device.”
- ដំណាក់​កាល​ចុង​ក្រោយ​ចុច​លើ​ពាក្យ “Erase Everything.” បន្ទាប់​មក​ទូរស័ព្ទ​របស់​អ្នក​នឹង​លុប​កម្មវិធី​ចាស់​ៗ​ចោល​ទុក​តែ​ កម្មវិធី​ដែល​ជាប់​ជាមួយ​ទូរស័ព្ទ​ដូច​ទើប​តែ​ទិញ​ថ្មី​អីចឹង។
យ៉ាង ​ណា​មិញ ដំណោះស្រាយ​ងាយៗ​ខាង​លើ​នេះ គ្រាន់​រាល់​បញ្ហា​ទាំង​អស់​របស់​ទូរស័ព្ទ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ធម្មតា​ ប៉ុណ្ណោះ ប៉ុន្តែ​ប្រសិន​បើ​ធ្ងន់ធ្ងរ​ជាង​នេះ គួរ​តែ​កុំរង់ចាំ​អី ត្រូវ​ប្រញាប់​យក​ទៅ​ជួបជាង​ទៅ។



Block website នៅ​លើ Windows

ជំហាន​ទី១៖ ចូល​ទៅ​ Drive C:\WINDOWS\system32\drivers\etc ដែល​នៅ​ក្នុង​ថត etc មាន​ឯកសារ​មួយ​ឈ្មោះ​ថា hosts.ics សូម​បើក​ឯកសារ​នេះ​ជា​មួយ​ Notepad។
ជំហាន​ទី២៖ វាយ​បញ្ចូល​គេហទំព័រ​ដែល​ចង់​ Block ដូច​ខាងក្រោម៖
127.0.0.1 localhost:
127.0.0.1 www.facebook.com
127.0.0.1 www.yahoo.com
127.0.0.1 www.gmail.com
(ត្រូវ​ផ្ដើម​ដោយ IP 127.0.0.1 បន្ទាប់​មក​អាសយដ្ឋាន​គេហទំព័រ​ដែល​អ្នក​ចង់​បិទ)
ជំហាន​ទី​៣៖ បន្ទាប់​មក Save វា​ទុក​នៅ​កន្លែង​ដដែល​។
(ការ​ Block នេះ​អាច Block ​នៅ​លើ​ Browser ជា​ច្រើន​មាន​ដូច​ជា Mozilla Firefox, Chrome, Internet Explorer ជា​ដើម។

បើក Folder ដោយ​ស្វ័យប្រវត្តិ​ក្រោយ​ពេល restart កុំព្យូទ័រ

 ច្រើន​មិន​ចង់​ឲ្យ​បាត់​ថត​ឯកសារ​ដែល​ កំពុង​បើក​ប្រើ​មុន​ពេល​បិទ​ឬ​ Restart កុំព្យូទ័រ​នោះ​ទេ ព្រោះ​ថា​ថត​ឯកសារ​ខ្លះ​មាន​ទីតាំង​ច្រើន​ពិបាក​នឹង​ស្វែង​រក​ឡើង​វិញ​បើ​ Shutdown ឬ Restart នោះ​ពេល​បើក​កុំព្យូទ័រ​លើក​ក្រោយ​នឹង​បាត់​អស់​ទៅ​វិញ​ជា​មិន​ខាន។ ដូច្នេះ​ទំព័រ​នេះ Sabay បាន​លើក​យក​វិធី​បើក​ឡើង​វិញ​ដោយ​ស្វ័យប្រវត្តិ​ (Automatic)នៅ​លើ Windows 7ទោះបី​ជា​កុំព្យូទ័រ Restart ឬ Shutdown ក៏​ដោយ។ ដើម្បី​ឲ្យ​កាន់​តែ​ច្បាស់​សូម​អនុវត្តន៍​តាម​ជំហាន​ខាង​ក្រោម​ទាំង​អស់​គ្នា៖
ជំហាន​ទី១៖ ចូល​ទៅ​មីនុយ​ Start របស់​Windows ហើយ​រើស​យក Control Panel។
ជំហាន​ទី២៖ ក្រោយ​មក​ ផ្ទាំង​ Control Panel នឹង​បង្ហាញ,  សូម​រក​មើល​ Folder Options រួច​ចុច​ម្ដង​ទៅ​លើ Folder Options។
ជំហាន ​ទី៣៖ បន្ទាប់​មក​ផ្ទាំង​ Control Panel នឹង​បង្ហាញ​ រួច​ចូល​ទៅ tab “View” ហើយ​ scroll ចុះ​ក្រោម​រក​មើល​ឃ្លា Restore previous folder windows at logon រួច​ធីក​ទៅ​លើ​ឃ្លា​ដដែល​នេះ​ហើយ​ចុច​ប៊ូតុង​ OK ជា​ការ​ស្រេច។

 


រៀន​បង្កើត​កាត​ជូនពរ លើ​Ms.Word 

នក​ចង់​ធ្វើ​កាត​ជូន​ពរ​សម្រាប់​មិត្តភ័ក្ដិ​ ម្មនុស្ស​ជា​ទីស្រលាញ់ និង​គ្រួសារ​មែនទេ?  ប្រហែល​ជា​ពេល​ខ្លះ​អ្នក​ជាប់​រវល់​ច្រើន​សូម្បី​តែ​ទិញ​កាត​សម្រាប់​ជូន​ ពរ​ដល់​ពួក​គេ ក្នុង​ឱកាស​ណាមួយ​​ក៏​ពុំ​មាន​​ពេល​។ តែ​កុំ​ព្រួយ​ឥឡូវ​នេះ​Sabay នឹង​បង្ហាញ​អ្នក​នូវ​របៀប​ធ្វើ​កាត​​ជូនពរ (Greeting Cards) តាម​រយៈ​កម្មវិធី Microsoft World 2007 ដែល​ងាយ​ស្រួល​និង​រហ័ស​ធ្វើ ដើម្បី​បង្ហាញ​ពី​ទឹកចិត្ត ឬ​គោលបំណង​ជាក់​លាក់ ដែល​ចង់​និយាយ ឬ​ជូនពរ មនុស្ស​ពិសេស​ណា​ម្នាក់។

ងាយ​ទេ​គ្រាន់​អនុវត្ត​តាម​ ៤ជំហាន​ដូច​ខាង​ក្រោម​​ជា​ការ​ស្រេច៖
ជំហាន​ទី​១៖ សូម​ចុច​លើ​ប៊ូតុង Office ដែល​ស្ថិត​នៃ​ផ្នែក​ខាង​ឆ្វេង​ខាង​លើ​រួច​ហើយ​ចុច​ពាក្យ New ។
ជំហានទី២៖ បន្ទាប់​ពី​នោះ​ នឹង​មាន​ផ្ទាំង​ថ្មី​មួយ​លេច​ឡើង, សូម​ចុច​លើ​ពាក្យ Greeting Cards ហើយ​នូវ​ផ្នែក​ខាង​ស្ដាំ​អ្នក​អាច​ជ្រើស​រើស​ប្រភេទ​កាត​ដែល​ចង់​បាន (ឧ.​ដូច​ជា​កាត Holidays)។
ជំហានទី៣៖ ពេល​នោះ​តម្រូវ​ឲ្យ​កុំព្យូទ័រ​របស់​អ្នក​មាន internet ដើម្បី​​ទាញយកគំរូ​កាត​ជា​ច្រើន, បន្ទាប់​មក​ចុច​ប៊ូតុង Download។
ជំហានទី៤៖ ក្រោយ ​ពី​ដោនឡូត​រួច​អ្នក​នឹង​បាន​ឃើញ​នូវ​រូបរាង​កាត​ដ៏​ស្រស់​ស្អាត, ពេល​នេះ​អ្នក​គ្រាន់​តែ​រៀប​ចំ​សរសេរ​ពាក្យ​ជូន​ពរ​សម្រាប់​ពួក​គេ​ជា​ការ​ ស្រេច។ មិន​តែ​ប៉ុណ្ណោះ​អ្នក​ក៏​អាច​ដាក់​បន្ថែម​រូបថត​របស់​អ្នក​ចូល​កាត​បាន​ផង​ ដែរ។

 

  Sever 2003 : Made Network Drive 

 

 

No comments:

Post a Comment