Friday, August 17, 2012

ដុង​ ហេ ឈ្នះ​ពាន​ក្នុង​​រឿង​ “ស្នាម​ញញឹម​ជា​ថ្មី​”

ដុង​ ហេ ឈ្នះ​ពាន​ក្នុង​​រឿង​ “ស្នាម​ញញឹម​ជា​ថ្មី​” 

តារា​សម្តែង កូរ៉េ​ខាង​ត្បូង Ji Chang Wook ដែល​មិត្ត​អ្នក​អាន​ភាគ​ច្រើន​ស្គាល់​លោក​ថា ដុង​ ហេ ឬ Karl Laker​ តាមរយៈ​ការ​សម្តែង​រឿង​ស្នាម​ញញឹម​ជា​ថ្មី(Smile, Dong Hae ឬ Smile Again) បាន​ឈ្នះ​​ពាន​រង្វាន់ តារា​សម្ដែង ល្អ​ឥត​ខ្ចោះ​សម្រាប់​ខ្សែភាពយន្ត​ភាគ​​ស្នាម​ញញឹម​ជា​ថ្មី​​នេះ ( Excellence Award for Daily Drama, Actor)។
ឈ្មោះថ្ងៃ​ខែ​ឆ្នាំ​កំណើតកម្ពស់សញ្ជាតិផលិតកម្ម
Ji Chang Wook៥ កក្កដា ឆ្នាំ ១៩៨៧១៨២សង់ទីម៉ែត្រកូរ៉េ​ខាង​ត្បូងGlorious Entertainment
Ji Chang Wook គឺ​ជា​តារា​សម្ដែង​​ល្បី​ឈ្មោះ និង ទទួល​ស្គាល់​ពី​សាធារណៈ​ជន​​បន្ទាប់​ពី​គេ​​បាន​សម្តែង​ក្នុង​រឿង Hero, Smile Again(Smile, Dong Hae) និង រឿង Warrior Baek Dong Soo។
វត្តមានសម្តែង​ក្នុង​រឿង​ភាគទូរទស្សន៍​(TV Shows)
Bachelor’s Vegetable Store (Channel A, 2011)
Warrior Baek Dong Soo (SBS, 2011)
Smile, Dong Hae (KBS1, 2010)
Hero (MBC, 2009)
The Sons of Sol Pharmacy House (KBS2, 2009)
You Are Very Good (KBS2, 2008)
ភាពយន្ត
Gosa / Death Bell 2 (2010)
Sleeping Beauty (2007)
ពានរង្វាន់
ពាន ​រង្វាន់​តារា​សម្តែង​ល្អ​ឥតខ្ចោះ​ឆ្នាំ​២០១១ ​​ក្នុង​រឿង​ភាគ​​​ ស្នាម​ញញឹម​​ជា​ថ្មី ឬ ញញឹម Dong Hae របស់​ប៉ុស្តិ៍ទូរទស្សន៍ KBS (Excellence Award for Daily Drama, Actor)
និង  ពាន​រង្វាន់​តារា​សម្តែង​ថ្មី​ឆ្នើម​ឆ្នាំ ២០១១ ​ក្នុងរឿង Warrior Baek Dong Soo របស់​​ប៉ុស្តិ៍ទូរទស្សន៍ SBS
ខាង​ក្រោម​នេះ គឺ​អ្វី​ដែល ដុង ហេ បាន​រៀប​រាប់ ៖
“ឈ្មោះ ​​របស់​ខ្ញុំ​គឺ Ji Chang Wook ។ ខ្ញុំ​កើត​នៅ​ថ្ងៃ​ទី ៥ ខែ កក្កដា ឆ្នាំ ១៩៨៧។ ខ្ញុំ​ជាកូន​តែ​ម្នាក់​គត់​នៅ​ក្នុង​គ្រួសារ។ ​ពេល​នៅ​ផ្ទះ ​​ខ្ញុំ​ជា​មនុស្ស​ស្ងៀម​ស្ងាត់​ម្នាក់ ហើយ​ពេល​ខ្លះ​ខ្ញុំ​​ក៏​ជា​មនុស្ស​ត្រគោះ​បោះ​បោក​ម្នាក់​ដែរ។
កាល​ខ្ញុំ​រៀន​នៅ​វិទ្យាល័យ ខ្ញុំ​ចង់​ធ្វើ​ជា​ស្ថាបត្យករ ឬ វិស្វករ​ម្នាក់​ ប៉ុន្តែ​ខ្ញុំ​​​មិន​ដឹង​ពី​មូល​ហេតុ​ជាក់​លាក់​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​​ ចាប់​ជំ​នាញ​បែប​នេះ​នោះ​ទេ។ ពេល​ខ្ញុំ​នៅ​ក្មេង សុបិន​របស់​ខ្ញុំ​រេ​ដូច​ខ្យល់ ពេល​ខ្លះ​ខ្ញុំ​ចង់​ក្លាយ​ជា មន្ត្រី​ប៉ូលិស គ្រូបង្រៀន ចៅក្រម មេធាវី វេជ្ជបណ្ឌិត និង ការងារ​ជា​ច្រើន​ទៀត។ ប៉ុន្តែ  ចិត្ត​របស់​ខ្ញុំ​​​ផ្លាស់​ប្តូរ​ នៅ​ពេល​ខ្ញុំ​ចាប់​ផ្តើម​ប្រឈម​មុខ​នឹង​ទិដ្ឋភាព​ពិត​ជាក់​ស្តែង(សើច)។
នៅ ​ពេល​ខ្ញុំ​រៀន​នៅ​​ថ្នាក់ middle school (ថ្នាក់​រៀន​សម្រាប់​សិស្ស​អាយុ​ចន្លោះ​ពី ៩ ទៅ​ ១៤ឆ្នាំ) គ្រូ​បង្រៀន​នៅ​សាលា​របស់​ខ្ញុំ​បាន​ហៅ​ឈ្មោះ​សិស្ស​ដែល​បាន​ពិន្ទុ​ខ្ពស់​ ជាង​គេ ​៥០ នាក់​នៅ​ក្នុង​សាលា​ទាំង​មូល​ឲ្យ​ក្រោក​ឈរ​ដើម្បី​ទទួល​ការ​ទះ​ដៃ​អបអរ​សាទរ ​ពី​សិស្ស​ដ៏ទៃ​ទៀត។ ខ្ញុំ​ពិត​ជា​អន់​ចិត្ត​ណាស់​ដែល​ខ្ញុំ​មិន​មែន​ជា​សិស្ស​ម្នាក់​ក្នុង​ ចំណោម​សិស្ស​ទាំង​នោះ ដូច្នេះ​ចាប់​ពី​ថ្ងៃ​នោះ​មក​ ខ្ញុំ​ក៏​បាន​បង្ខំ​ខ្លួន​ឯង​​ឲ្យ​ព្យាយាម​រៀន​សូត្រ​។ ចុង​បញ្ចប់ ឈ្មោះ​របស់​ខ្ញុំ​ក៏​ត្រូវ​បាន​លោក​គ្រូ​ហៅ​ឲ្យ​ក្រោក​ឈរ​ទទួល​ការ​ទះ​ដៃ​ សាទរ​ពី​សិស្ស​​ដទៃ ប៉ុន្តែ​ខ្ញុំ​យល់​ថា ខ្ញុំ​ដូច​ជា​​នៅ​ក្មេង​ពេក​ក្នុង​ការ​ស្គាល់​ពី​​​អារម្មណ៍​​រីក​រា​យ​​ដែល ​ទទួល​បាន​ការ​ទះ​ដៃ​ពី​មិត្ត​រួម​ថ្នាក់​​។
នៅ​ពេល​ខ្ញុំ ដាក់​ពាក្យ​ចូល​រៀន​នៅ​ក្នុង​​ដេប៉ាតាម៉ង់​​​ភាពយន្ត (Department of Theater and Film) នៃ​សាកលវិទ្យាល័យ Dankook ខ្ញុំ​បាន​សម្តែង​​បទ​ចម្រៀង “Les Miserables” សម្រាប់​ការ​ធ្វើ​តេស្ត​ចូល​រៀន។ ខ្ញុំ​តែង​តែ​មាន​ចំណាប់​អារម្មណ៍​នៅ​ក្នុង​ពិភព​តន្ត្រី និង ចូល​ចិត្ត​ផលិតកម្មធំៗ។ ប៉ុន្តែ ខ្ញុំ​បែរ​ជា​ជ្រើស​យក​ផលិត​កម្មតូច​ទៅ​វិញ​ដោយ​សារ​តែ​ខ្ញុំ​ចង់​ចូល​ឲ្យ​ ជិត​​ទស្សនិកជន​ដើម្បី​អាច​ទំនាក់​ទំនាក់​ជាមួយ​ពួក​គេ​ឲ្យ​បាន​កាន់​តែ​ ប្រសើរ​។
នៅ​ពេល​ខ្ញុំ​សម្តែង​ក្នុង​បទ​ចម្រៀង​ជាក់​ស្តែង​មួយ​នៅ​ ផ្លូវ Daehakro(ផ្លូវ​​វប្បធម៌) ខ្ញុំ​ពិត​ជា​ច្របូក​ច្របល់​ក្នុង​ចិត្ត​ណាស់។ នៅ​ពេល​នោះ​ខ្ញុំ​គឺ​ជា​តារា​សម្តែង​ដែល​ក្មេង​ជាង​គេ​បំផុត​ ហើយ​ខ្ញុំ​​បាន​ផ្តល់​សំពាធ​ដល់​ខ្លួនឯង​ដោយ​គិត​ថា​ខ្ញុំ​អាច​នឹង​ក្លាយ​ជា ​តារា​សម្តែង​ដែល​សម្តែង​អន់​បំផុត។ ខ្ញុំ​ព្យាយាម​បើក​ចិត្ត​ឲ្យ​ទូលាយ​ដើម្បី​ប្រឈម​មុខ​នឹង​អ្វី​ៗ​ទាំង​អស់​ ប៉ុន្តែ​ខ្ញុំ​បែរ​ជា​បិទ​ផ្លូវ​ខ្លួន​ឯង​ខ្ញុំ​មិន​ឲ្យ​បង្ហាញ​សក្ដានុពល​ ពិត​ប្រាកដ​របស់​ខ្ញុំ។
ខ្ញុំ​ចូល​ចិត្ត​មើល​ភាពយន្ត។ ខ្ញុំ​ចូល​ចិត្ត​​មើល​គ្រប់​ប្រភេទ​រឿង​ទាំង​អស់ ប៉ុន្តែ​បើ​ឲ្យ​ខ្ញុំ​រើស​យក​មួយ ខ្ញុំ​គិត​ថា​ខ្ញុំចូល​ចិត្ត​មើល​រឿង​​បែប​ស៊ើបអង្កេត​ដោះ​ស្រាយ​រឿង​ ឧក្រិដ្ឋកម្ម។ បើ​និយាយ​ពី​​តារា​សម្តែង​វិញ Brad Pitt គឺ​ជា​តារា​សម្តែង​ដែល​ខ្ញុំ​ចូលចិត្ត​។
ខ្ញុំ​ចូល​ចិត្ត​​ធ្វើ​ លំហាត់​ប្រាណ​។ នៅ​ពេល​ខ្ញុំ​ជា​សិស្ស​ម្នាក់ ខ្ញុំ​ធ្លាប់​រត់ប្រណាំង​ជាមួយ​មិត្ត​ភក្តិ លេង បាល់​ទាត់ និង បាល់​បោះ ហើយ​​ពេល​ខ្លះ​ខ្ញុំ​ហែល​ទឹក​​ច្រើន​ដង​ណាស់។ នៅ​ក្នុង​សាលា​របស់​ខ្ញុំ មាន​កន្លែង​ហាត់​ប្រាណ និង អាង​ហែល​ទឹក​។ នៅ​ពេល​ណា​ខ្ញុំ​ទំនេរ​ខ្ញុំ​តែង​តែ​ទៅ​ជួប​មិត្ត​ភ័ក្តិ​របស់​ខ្ញុំ​នៅ​ ស្រុក​កំណើត​​​ទីក្រុង​ Anyang  ហើយ​ពួក​យើង​តែង​តែ​ទៅ​​​លេង​ហ្គេម​នៅ​ផ្លូវ​លេខ ១ ឬ ក៏​ទៅ​ហាង​អ៊ីនធឺណិត​ដើម្បី​លេង​ហ្គេម​អនឡាញ។ នៅ​ពេល​ជួប​ជាមួយ​មិត្ត​ភ័ក្តិ​នៅ​មហាវិទ្យាល័យ​របស់​ខ្ញុំ​វិញ ពួក​យើង​តែង​តែ​និយាយ​សួរ​នាំ​គ្នា​ពី​បញ្ហា​លំបាក​ក្នុង​ការងារ ប៉ុន្តែ​បើ​ខ្ញុំ​មាន​បញ្ហា​ផ្ទាល់​ខ្លូន​ខ្ញុំ​នឹង​ទៅ​ជួប​មិត្ត​ភ័ក្តិ​ ស្និទ្ធស្នាល​របស់​ខ្ញុំ។
បើ​ខ្ញុំ​មាន​ពេល​ទំនេរ​ខ្ញុំ​ចង់​រៀន​លេង​ឧបករណ៍​តន្ត្រី ជា​ពិសេស​ខ្ញុំ​ចង់​រៀន​ពី​របៀប​ដេញ​ហ្គីតា។  ខ្ញុំ​មិន​មែន​ជា​អ្នក​​លេង​ហ្គីតា ល្អ​ឥត​ខ្ចោះ​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​ចូល​ចិត្ត​វា ហើយ​ខ្ញុំ​ក៏​ចង់​បន្ត​រៀនលេង​ piano​ ផង​ដែរ។ នៅ​ពេល​ខ្ញុំ​នៅ​ក្មេង​ ខ្ញុំ​ធ្លាប់​រៀន​លេង​  piano ប៉ុន្តែ​ខ្ញុំ​បាន​អង្វរ​ម៉ាក់​របស់​ខ្ញុំ​​ឲ្យ​គាត់​អនុញ្ញាត​ឲ្យ​ខ្ញុំ​ ឈប់​រៀន ពី​ព្រោះ​ខ្ញុំ​ស្អប់​វា​ខ្លាំង​ណាស់។ មនុស្ស​ជា​ច្រើន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​មាន​មុខ​មាត់​ដូច​ Jonathan Rhys Meyers ហើយ ពេល​ខ្លះ​គេ​ដាក់​ឈ្មោះ​ក្រៅ​ឲ្យ​ខ្ញុំ​ថា Jonathan” ៕

No comments:

Post a Comment