Friday, August 17, 2012

អាហារ​ជួយ​ឲ្យ​សក់​ភ្លឺ​រលោង

សក់​ជា​ផ្នែក​មួយ​ ដែល​ជួយ​បង្កើន​សម្រស់​មនុស្ស​ម្នាក់ៗ។ ​មនុស្ស​ជា​ច្រើន​​​​ងាក​ទៅ​​រក​​វិធីសាស្ត្រ​​​ថែរក្សា​សរសៃ​សក់​​ផ្សេងៗ​ គ្នា​ ធ្វើ​យ៉ាង​ណា​ឲ្យ​ទទួល​បាន​ភាព​​ភ្លឺ​រលើបរលោង​ដូចជា​ផលិតផល​សម្រាប់​​ កក់ អប់​ និង​វិធី​សាស្ត្រ​​ជំនួយ​​ដទៃ​ទៀត។ ​​នេះ​គ្រាន់​ជា​ជ្រុង​មួយ​ប៉ុណ្ណោះ​ បើ​ក្រឡេក​មើល​ឲ្យ​ច្បាស់​ ការ​ជ្រើសរើស អាហារ ត្រឹមត្រូវ​ក៏​ជួយ​ឲ្យ​សក់​របស់​អ្នក​ភ្លឺ​រលើបរលោង​ដែរ។ ​តើ​អាហារ​ទាំង​នោះ​មាន​អ្វី​ខ្លះ​ទៅ?
ប្រេង​រុក្ខជាតិ
សារជាតិ ​omega-3 fatty acids ​ក្នុង​ស៊ុត ​ត្រី​សូម៉ុង ​នឹង​ជួយ​ឲ្យ​សក់​ភ្លឺ​រលោង។ ប្រេង​ប្រភេទ​នេះ​ក៏​មាន​នៅ​ក្នុង​ប្រេង​រុក្ខជាតិ ​តែ​សម្បូរ​ខ្លាំង​ក្នុង​ស៊ុត និង​ខ្លាញ់​ត្រី។ ​ប្រូតេអ៊ីន​ក្នុង​អាហារ​ទាំង​នេះ​ក៏​ជួយ​ឲ្យ​សរសៃ​សក់​រឹងមាំ ​និង​មាន សុខភាព ល្អ​ផង​ដែរ។
ផ្លែ​ប៊ឺ
រុក្ខជាតិ​នេះ​ពោរពេញ​ទៅ​ដោយ​វីតាមីន E។ ​អ្នក​ក៏​អាច​យក​ វា​មក​កិន​បញ្ចូល​គ្នា​នឹង​ ស៊ុត ​ទឹកដោះគោ​ជូរ​ហើយ​លាប​លើ​សក់។ ​បន្ទាប់​មក​ អប់​ទុក​រយៈពេល ២០ នាទី​ មុន​ពេល​លាង​នឹង​សាប៊ូ។ វីតាមីន​ E ជួយ​ឲ្យ​ពណ៌​សក់​អ្នក​ភ្លឺ​ជាង​មុន និង​បង្ការ​សក់​បែក​ចុង។
ប្រេង​ដូង
វា ​មាន​អត្ថប្រយោជន៍​ធ្វើ​ឲ្យ​សក់​ភ្លឺ​រលោង​ និង​មាន​សុខភាព​ល្អ។ ​អ្នក​អាច​ប្រើ​ប្រេង​ដូង​ ដើម្បី​ចម្អិន​ម្ហូប​អាហារ​របស់​អ្នក ឬ​លាប​សក់។ ​ត្រូវ​​ញី​វា​​ឲ្យ​ដល់​ស្បែក​ក្បាល និង​ទុក​ចោល​រយៈពេល ៣០ នាទី​មុន​នឹង​លាង​សម្អាត។ ​ប្រេង​ដូង​មាន​សារធាតុ​ដែល​អាច​ជួយ​ការពារ​ និង​ព្យាបាល​អង្គែ ​និង​បញ្ហា​ស្បែក​ក្បាល​ដទៃ​ទៀត។
ផ្លែឈើ​ដែល​មាន​វីតាមីន​ C
ផ្លែឈើ ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​ C ​ដូចជា ​ក្រូច ​ម្នាស់ ​និង​ស្ត្រប៊ឺរី​ជួយ​រក្សា​សុខភាព​សក់​ឲ្យ​មាន​សុខភាព​ល្អ។ ​អាហារ​ដែល​មិន​សូវ​មាន​វីតាមីន C ​អាច​ធ្វើ​ឲ្យ​សក់​ស្ងួត​ ឬ​បែក​ចុង។ ​សារធាតុ antioxidants ​ក្នុង​ផ្លែឈើ​ទាំង​នេះ​នឹង​ការពារ​សក់​អ្នក​ពី​សារធាតុ​ពុល​ទាំង​ឡាយ​ផង​ ដែរ។
រវាង​ការ​ព្យាបាល​សក់ និង​ការ​ញ៉ាំ​អាហារ​ទាំងនេះ​ តើ​អ្នក​យល់​ថា​​​ មួយ​ណា​ប្រសើរ​ជាង?

No comments:

Post a Comment