Thursday, August 16, 2012

ស្នហ៏ខ្ញុំ

ខ្ញុំ​ធ្លាប់​គិត​ថា​ ស្នេហា​គ្រាន់​តែ​ជា​អារម្មណ៏​របស់​មនុស្ស​ ដូច្នេះ​មិន​គួរ​ស្រលាញ់​អ្វី​មួយ​ឲ្យ​អស់​ពី​ ចិត្ត​ឡើយ​ ជីវិត​គ្មាន​ស្នេហា​គ្មាន​ការ​ឈឺ​ចាប់​ គ្មាន​ការ​ខ្វាយ​ខ្វល់​ ក៏​គ្មាន​ការ​រង់​ចាំ​ ហើយ​ក៏​រស់​នៅ​ដោយ​មាន​សេរីភាព​ផង​ដែរ​ គ្រាន់​តែ​ឯកោ​បន្តិច​ប៉ុណ្ណោះ។ ​ពេល​វេលា​របស់​ខ្ញុំ​ក្រៅ​ពី​ធ្វើ​ការ គឺ សំងំ លាក់ ខ្លួន នៅ​កនែ្លង​ ដែល​គ្មាន​អ្នក​ណា​ស្គាល់​ ក្រៅ​ពី​មិត្ត​រួម​ការងារ ​ខ្ញុំ​អត់​មាន​មិត្តភ័ក្ដិ​ឡើយ។
សម្ព័នភាព ​ជា​មិត្ត​ត្រូវ​បាន​កាត់​ផ្តាច់​តាំង​ពី​ពេល​ដែល​ខ្ញុំ​ឈប់​រៀន​ម្ល៉េះ​ ស្រប​ពេល​ខ្ញុំ​ប្តូរ​ទី​លំ​នៅ​ទៀត​នោះ​ ខ្ញុំ​ប្រៀប​ដូច​ជា​មនុស្ស​ចំលែក​នៅ​ក្នុង​ពិភព​មួយ​ដែល​គេ​ក៏​មិន​ស្គាល់​ ខ្ញុំ ៗ​ក៏​មិន​ស្គាល់​គេ​ ប៉ុន្តែអ្វីៗ​ស្រាប់តែ​ប្រែប្រួល​ នៅ​ពេល​ជីវិត​ដ៏​ធម្មតា​របស់​ខ្ញុំ​ជួប​នឹង​គេ​ កន្លែង​ដែល​ខ្ញុំ​គិត​ថា​ គ្មាន​អ្នកណាទៅដល់ តែបែរ​ជា​ជួប​គេ​ ប្រាកដ​ណាស់​វា​ជា​ការ​ចៃដន្យ។
នៅ ​លើ​លោក​យើង​នេះ​ មានរឿង​ចៃដន្យ​ច្រើន​ណាស់​ ព្រោះ​តែ​ការ​ចៃដន្យ​ទើប​ជុំរុញ​ឲ្យ​ក្លាយ​ជា​ការ​ចាំបាច់​ លើក​ទី​មួយ​ជា​ការ​ចៃដន្យ​ តែ​ក្រោយ​មក​ជា​ចេតនា​មិន​ខ្វល់​ថា​គេ​រឺ​ខ្ញុំ​កន្លែង​នោះ​ក្លាយ​ជា​កន្លែង ​ដែល​ពួក​យើង​តែង​តែ​ជួប​គ្នា​ ភាព​ស្និទស្នាល​កើតឡើង​ម្តង​បនិ្តចៗ​រហូត​ដល់​ពាក្យ​ថា​ ស្រលាញ់​ចេញ​ពី​មាត់​របស់​គេ​ ហើយ​ខ្ញុំ​ក៏​ចាប់​ផ្តើម​គិតៗ​ពី​ទង្វើ​កន្លង​មក​របស់​គេ។
ជា​ការ​ពិត ​ណាស់​នៅ​កែ្បរ​គេ​ ខ្ញុំ​មាន​អារម្មណ៏​សប្បាយ​ចិត្ត​ គេ​បាន​បំពេញ​ភាព​យុវវ័យ​ដែល​ខ្ញុំ​បាត់​បង់​និង​ អារម្មណ៏​ប្លែក​ៗ​ជា​ច្រើន​ទៀត ​ប៉ុន្តែ​នៅ​ពេល​ដែល​គេ​សន្យាថា​នៅជាមួយ​ខ្ញុំតែបែរជា​ទុក​ខ្ញុំ​ចោលម្តង​ជា ​ពីរ​ដង​ ទើប​ខ្ញុំ​ដឹង​ថា​គេ​មិន​បាន​ចូល​ទៅ​ដល់​ ពិភព​របស់​ខ្ញុំ​ឡើយ​ ប្រហែល​ជា​គេ​ក៏​ដូច​ជា​យុវវ័យដទៃ​ទៀត​ដែរ​ ចូល​ចិត្ត​សប្បាយ​ ដើរ​លេង​ច្រើន​ មាន​អ្វីៗ​គ្រប់​យ៉ាង​ដោយ​មិនបាច់​ខំប្រឹង​ទើប​មិន​សូវ​ខ្វល់​ពីរ​រឿង​អនាគត ​ ផ្ទុយ​ពី​ខ្ញុំ​ដែល​ ព្យាយាម​ធ្វើ​អ្វីៗ​ពឹង​លើ​ខ្លួនឯង​ មានជីវិត​ដែល​ពោរពេញ​ដោយ​ការ​តស៊ូ។​ ពួក​យើង​ប្រហែល​ជា​ គ្មាន​ថៃ្ង​អាច​ទាញ​គ្នា​ចូល​ឡើយ​ ខ្ញុំគ្រាន់​តែប្រាប់​គេ​ថា​កុំ​គិត​អ្វី​លើស​ពី​មិត្តភ័កិ្ត​អី​ ជា​បែប​នេះ​គឺ​ល្អ បំផុត​ហើយ​ គេ​មិន​បាន​ថា​ អ្វី​ទេ​គ្រាន់​តែ​សួរ ​ថា​ហេតុ​អី?
ខ្ញុំពន្យល់​គេ​ថា​ ពួក​យើង​មាន​កត្តា​ជា​ច្រើន​ដែល​ខុស​គ្នា​ ហើយ​គេ​ក៏​នៅ​ខ្វះខាត​ច្រើននូវ​លក្ខខ័ណ្ឌ​ដែល​ខ្ញុំ​ចង់​បាន ពេល​នោះ​គេ​នៅ​ស្ងៀម​ហើយ​សួរ​ខ្ញុំ​ចុង​ក្រោយ​ថា ​ពី​ដើម​មក​ធ្លាប់​ស្រលាញ់​គេ​ទេ​ តែ​បន្តិច​ក៏​បាន​ដែរ? ចំលើយ​ របស់​ខ្ញុំ​គឺ​មិន​ធ្លាប់ទេ ពីមុន​គិត​ចំពោះ​គេ​យ៉ាង​ម៉េច?
ឥលូវ ​ក៏​ឥចឹង​ ថៃ្ង​ក្រោយ​ក៏​ចឹង​ដែរ……​ចាប់​ពី​ពេល​នោះ​មក​គេបាន​បាត់​ខ្លួន​ចេញ​ពី​ជីវិត ​ខ្ញុំ​ ទើបខ្ញុំប្រទះ​ឃើញ​ថា​សូម្បី​គេ​ជា​អ្នក​ណា? មក​ពី​ណា​ ខ្ញុំ​បែរ​ជា​មិន​ច្បាស់ ក៏​មិន​អាច​ទាក់​ទង​គេ​បាន​ ការចាក​ចេញ​ទៅ​របស់គេ​ធ្វើ​អោយ​ខ្ញុំ យល់​ថា​គេ​ក៏​ដូច​ប្រុស​ដទៃ​ដែរ​ ស្រលាញ់​មិន​បាន​ក៏​បោះ​បង់​ដោយ​មិន​គិត​នឹង​តស៊ូ​សូម្បី​តែ​​បនិ្តច​ ខ្ញុំ​ត្រលប់​ទៅ​ជីវភាព​កាល​ពី​មុន​វិញ​ ប៉ុន្តែ​ចិត្ត​ខ្ញុំ​ប្រែប្រួល​ហើយ​ ពេលខ្លះ​ខ្ញុំ​នឹក​ដល់​គេ​នឹក ​ដល់​ពេល​វេលា​នៅ​ក្បែរ​គ្នា​វា​ជា​អារម្មណ៏​ត្រូវ​ការ​មនុស្ស​នៅ​ក្បែរ រឺក៏ស្រលាញ់​នោះខ្ញុំ​ក៏មិន​ច្បាស់​ដែរ​ រឺ​តាម​ពិត​មនុស្ស​ឯកា​ត្រូវ​ការ​ស្នេហា​មក​បំពេញ​ទើប​អាច​បំបាត់​ភាព​ឯកា​ បាន?
ខ្ញុំ​ចាប់​ផ្តើម​សាកល្បង​កែ​ប្រែ​ខ្លួន​ឯង​ធ្វើ​ជា​មនុស្ស​រស់​ រាយ​ មាន​ស្នាម​ញញឹម​លើ​ផៃ្ទ​មុខ​ បង្កើត​ទំនាក់​ទំនង​ជាមួយ​អ្នក​ដទៃ ​ពិត​ជា​បាន​ផល​មែន​មាន​មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​ខ្ញុំ​ តែគួរ​អោយ​ស្តាយ​ខ្ញុំបែរជា​មិន​សប្បាយ​ចិត្ត ខ្ញុំសាក​ល្បង​ម្តង​ទៀត ទៅ​ធ្វើ​ជា​ក្មេង​យុវវ័យ​ដែល​ចូលចិត្ត​​បណ្តើរ​អ្នក​នេះ​បន្តិច​ អ្នក​នោះ​បន្តិច​ក៏​នៅ​តែ​មិន​បាន​ផល មិនថា​ប្រឹង​ប្រែង​ប៉ុនណា​ខ្ញុំ​មិនអាច​ចាក​ចេញពី​ភាពឯកា​ មាន​តែ​យក​ការងារ​មក​សំលាប់​ពេល​វេលា​របស់​ខ្លួន​ឯង​ ក្រៅពី​ធ្វើការ ញុំា​បាយ​និង​គេង។
ឆាក​ជីវិត​ស្ទើរ​តែ​គ្មាន​អ្វី​សោះ ពេល​ខ្លះ​ធុញ​ទ្រាន់​តែ​ខ្ញុំ​គ្មាន​មធ្យោបាយ​រក​ច្រក​ចេញ​ឲ្យ​ប្រសើរ​បាន​ បើ​ចាំ​មិន​ខុស​ទេ​គឺ​មួយ​ឆ្នាំ​ក្រោយ ​គេ​ត្រលប់​ចូល​មក​ក្នុង​ជីវិត​ខ្ញុំ​ម្តង​ទៀត​ ដោយ​នាំ​មក​នូវ​ភាព​ភ្ញាក់​ផ្អើល។​ កាល​ដែល​គេ​បាត់​ទៅ​ព្រោះ​តែ​ទៅ​ រៀន​បន្ត​នៅ​បរទេស។​ គេ​ប្លែក​ច្រើន​ណាស់​មិន​ថា​ ការ​ស្លៀក​ពាក់​ ការ​តុប​តែង​ខ្លួន​ និង​ចរិក​ប្ញកពារ។ ​ពួក​យើង​ត្រលប់​មក​ស្និទស្នាល​និង​គ្នា​ដូច​មុន​ គេ​ប្រាប់​ខ្ញុំ​នូវ​រឿង​ជា​ច្រើន​ ទាក់​ទង​និង​ការ​ធ្វើការ សិក្សា​ព្រម​ទាំង​គ្រួសារ​ បើប្រៀប​ធៀបទៅ​គឺខុសគ្នាឆ្ងាយណាស់កាល​ពីមុនខ្ញុំមិនដឹងអ្វីពីគេ​ច្រើន​ឡើយ គេ​បាន​សុំ​ស្រលាញ់​ខ្ញុំម្តង​ទៀត ខ្ញុំនៅ​តែរា​រែក។
កាល​ដែល​គេ​កែ​ ប្រែខ្លួន​ទីមួយព្រោះ​បង​ស្រី​និង​ប៉ាម៉ាក់គេ ចំណែក​មនុស្ស​ទីពីរ​គឺខ្ញុំនេះ​ឯង គេ​ចង់​ធ្វើ​ខ្លួន​ឲ្យ​សាកសម​នឹងខ្ញុំព្រោះ​ខ្ញុំធ្លាប់​ថាឲ្យគេ​ខ្វះខាត​ ច្រើន គេសុំ​ឲ្យខ្ញុំ​ជឿគេ​ទាំងដែរ​គេ​ត្រូវ​ទៅរៀន​ត​នៅ​បរទេស​ទៀត​ ខ្ញុំមិនបានជឿជាក់​លើ​ស្នេហា​ដល់ម្លឹង​ទេ បីឆ្នាំរឺក៏ប្រាំឆ្នាំទៅមុខ​ទៀត ឆ​អ្នក​ណា​ទៅ​ដឹង​ថា​មានរឿងអី​កើត​ឡើង​ខ្លះ​នោះ?
អ្វីៗអាច​ប្រែប្រួល​ ជា​ពិសេស​ចិត្ត​មនុស្ស​ហើយ​ខ្ញុំក៏​មិន​ចង់​ចងខ្លួន​ឯងដែរ គេគ្រាន់​តែ​និយាយ​ថា​បើ​គេ​ប្រែប្រួល​គេ​ប្រែប្រួល​យូរ​ហើយ​មិនចាំ​បាច់​ ត្រលប់​មក​រកខ្ញុំវិញ​នោះ​ទេ​ ហើយគេក៏មិនសុំឲ្យខ្ញុំចាំដែរ​គ្រាន់​តែ​មិន​មាន​អ្នកណា​បាន​ហើយ ប៉ុន្តែ​វា​ខុស​គ្នាត្រង់​ណា​ទៅ? មិន​ចាំ​តែ ក៏​មិន​មាន​អ្នក​ណា? ខ្ញុំសួរ​ខ្លួន​ឯង​ថា​ តើ​ខ្ញុំ​ស្រលាញ់​គេ​ទេ? ចំលើយ​គឺ​ មិន​ហ៊ាន​ស្រលាញ់​ព្រោះ​ខ្លាច​ខូច​ចិត្ត ពេល​នេះ​ខ្ញុំ​មិន​ដឹង​ថា​គួរ​ធ្វើ​បែប​ណា​ចំពោះ​គេ​ទេ? តើ​គេ​ស្រលាញ់​ខ្ញុំ​ស្មោះ​មែន​រឺ​អត់? តើការឃ្លាត​កាយ​សុទ្ធ​តែ​ណាយ​ចិត្ត​មែន​ទេ? តើខ្ញុំ​គួរ​តែ​ចាំ​គេ​រឺ ក៏​ធ្វើដូច​ដែរ​គេ​ និយាយ​មិនចាំ​តែ​ក៏​មិន​មាន​អ្នក​ណា​??? រឺ​មួយ​បដិសេធ​គេម្តង​ទៀត??? ជាចុងក្រោយ ​សូម​អរគុណ​បង​សប្បាយ​និង​មិត្តអ្នក​អាន​ដែល​ចំណាយ​ពេល​មាន​តំលៃ​អាន​រឿង​របស់​ខ្ញុំ​និង​ជួយ​ផ្តល់​មតិ​ សូម​សំណាង​ល្អ!!!

No comments:

Post a Comment