Saturday, August 18, 2012

ត្រៀម​ខ្លួន​ទទួល iPhone 5 ហើយ​ឬ​នៅ?

បណ្ដាញ​សារព័ត៌មាន​ធំៗ​នៅ​ជុំវិញ​ពិភពលោក កំពុង​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​ព័ត៌មាន​ផ្សេងៗ​ជុំវិញ​ការ​ចេញ​លក់ iPhone 5 ដោយ​ពួកគេ​គិត​ថា​ទូរស័ព្ទ​ជំនាន់​ចុង​ក្រោយ​របស់​ក្រុមហ៊ុន Apple មួយ​នេះ​នឹង​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​ទី ១២ ខែ កញ្ញា ខាង​មុខ​នេះ ស្រប​ពេល​ដែល Apple គ្រោង​រៀបចំ​កម្មវិធី​ដ៏​ពិសេស​មួយ​នៅ​ពេល​នោះ។
យ៉ាង ​ណា​មិញ នៅ​ប្រទេស​កម្ពុជា​ព័ត៌មាន​ជុំវិញ​ការ​ចេញ​លក់ iPhone 5 ក៏​មាន​ការ​រំជើប​រំជួល​មិន​ធម្មតា​ដែរ ដោយ​ហាង​ទូរស័ព្ទ​ធំៗ​មួយ​ចំនួន​បាន​ប្រកាស​ថា ទូរស័ព្ទ​ថ្មី​ដ៏​ទំនើប​នេះ​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ ព័ត៌មាន​ជា​ហូរហែ​បាន​និយាយ​ពី​រូបរាង​និង​លក្ខណៈ​សម្បត្តិ​មួយ​ចំនួន​របស់ iPhone 5 ប៉ុន្តែ​មិន​មាន​ការ​អះអាង​ជា​ផ្លូវ​ការណ៍​នោះ​ទេ។
រូបភាព​ Print Screen របស់ iPhone 5 នៅហាង​ហាក់ សែ
ប្រភព ​ចចាមអារ៉ាម​បាន​អះអាង​ថា iPhone ជំនាន់​ក្រោយ​របស់​ក្រុមហ៊ុន Apple ភ្ជាប់​មក​ជាមួយ Chip ថ្មី​ផលិត​ដោយ Samsung ប្រភេទ 5L8950X  ARM (A5-***) មាន​សមត្ថភាព​ខ្លាំង​ជាង​ប្រភេទ S5L8940X (A5)  ដែល​មាន​នៅ​លើ iPhone 4S និង​ប្រភេទ S5L8945X (A5X) ដែល​មាន​នៅ​លើ The new iPad។ ក្រៅ​ពី​នេះ វា​បំពាក់​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី iOS 6 រួម​ជាមួយ​អេក្រង់​ប្រភេទRetina display ទំហំ ៣,៩៥ អ៊ីញ resolution 640 x 1,136-pixel , Connector ទំហំ​តូច​ជាង iPhone ជំនាន់​មុនៗ , Ram ទំហំ 1GB កើន​ឡើង​គុណ​នឹង​២​បើ​ធៀប​នឹង iPhone 4S ដែល​មាន​ទំហំ​ត្រឹម​តែ​ 512MB។
តើ iPhone 5 នឹង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ណា​ខ្លះ​ពេល​មក​ដល់​​ស្រុក​ខ្មែរ? ចាំ​តាមដាន​ទាំង​អស់​គ្នា!

2 comments: