Wednesday, August 15, 2012

សៀវ ឡុងនី​ ​ស្រី​ស្អាត និយាយ​បាន ៣ ភាសា

Liu Yifei ដែល​ទស្សនិកជន​ភាគ​ច្រើន​ស្គាល់​នាង​តាម​រយៈ​ការ​សម្ដែង​ជា​តួ​អង្គ សៀវ ឡុងនី គឺ​ជា​តារា​សម្ដែង តារា​ម៉ូដែល អ្នក​រាំ និង​តារា​ចម្រៀង​ចិន​ដែល​កើត​នៅ​ថ្ងៃ​ទី ២៥ ខែ សីហា ឆ្នាំ ១៩៨៧ ។  Liu Yifei មាន​ឈ្មោះ​ផ្លូវ​ការ​ថា Liu Ximeizi។

ឈ្មោះ
ថ្ងៃ​ខែ ឆ្នាំ​កំណើត
ទីកន្លែង​កំណើត
សញ្ជាតិ
កម្ពស់ ទម្ងន់ និង ក្រុម​ឈាម
ចំណង់​ចំណូល​ចិត្ត
Liu Yi Fei (ឈ្មោះ​ជា​ភាសា​ចិន)Crystal Liu (ឈ្មោះ​ជា​ភាសា​អង់គ្លេស)
២៥ ខែ សីហា ១៩៨៧ (ឆ្នាំ ថោះ)
តំបន់ Wuhan ខេត្ត Hubei សាធារណរដ្ឋប្រជាមានិត​ចិន
អាមេរិក
១៧០ សង់ទីម៉ែត្រទម្ងន់ ៤៨ គីឡូក្រាម
ឈាម​ប្រភេទ B
ចូល​ចិត្ត​លេង​កីឡា​វាយ​កូន​គោល និង តែន្និស
ជីវិត និង​ការ​អប់រំ
Liu Yifei កើត​នៅ​ក្នុង​មន្ទីរពេទ្យ Tongji ខេត្ត Hubei សាធារណរដ្ឋប្រជាមានិត ​ចិន។ នាង​​មាន​ឈ្មោះ​ដើម​ដំបូង​ថា An Feng។ នាង​គឺ​ជា​កូន​​ស្រី​ទោល​​​នៅ​ក្នុង​គ្រួសារ​ដែល​មាន​ឪពុក​ឈ្មោះ An Shaokang ជា​រដ្ឋលេខាធិការ​ទី ១( 1st Secretary ) នៃ​ស្ថានទូត​ចិន​ប្រចាំ​ការ​នៅ​ក្នុង​ប្រទេស​បារាំង និង​ជា​សាស្ត្រាចារ្យ​បង្រៀន​​ភាសា​បារាំង និង​ម្ដាយ​ឈ្មោះ Liu Xiaoli  ​​ជា​អ្នក​រាំ​អាជីព​ម្នាក់​ ។ ឪពុក​ម្ដាយ​របស់​នាង​​បាន​លែង​លះ​​គ្នា​​នៅ​ពេល​នាង​មាន​អាយុ ៧ ឆ្នាំ​ ​ដូច្នេះ នាង​ត្រូវ​បាន​ម្ដាយ​យក​ទៅ​ចិញ្ចឹម​បីបាច់​តែ​ម្នាក់​ឯង។ នៅ​ក្នុង​ឆ្នាំ​ដដែល​នោះ  Liu Yifei បាន​ប្តូរ​ឈ្មោះ​របស់​នាង​ទៅ​ជា Liu Ximeizi  និង​ចាប់​ផ្ដើម​អាជីព​ដើរ​បង្ហាញ​ម៉ូដ ហាត់​រៀន​ច្រៀង រាំ និង​ដេញ​ព្យាណូ។ នាង​មាន​ទំនាក់​ទំនង​ស្និទ្ធស្នាល​ជាមួយ​ឪពុក​ធម៌​របស់​នាង  Chen Jinfei ជា​ខ្លាំង។
នៅ​ពេល​ Liu Yifei ​មាន​អាយុ ១១ ឆ្នាំ   នាង និង​ម្ដាយ​​បាន​ប្ដូរ​លំនៅ​ទៅ​រស់​នៅ​ទីក្រុង New York សហរដ្ឋអាមេរិក ហើយ​ពេល​នោះ  Liu Yifei ក៏​បាន​ចូល​រៀន​នៅ​សាលា Louis Pasteur Middle School 67។  Liu Yifei បាន​ត្រលប់​​មក​​រស់​នៅ​ប្រទេស​ចិន​វិញ​ក្នុង​ឆ្នាំ ២០០២ ដោយ​ពេល​នោះ​នាង​បាន​បន្ត​អាជីព​ជា​តារា​សម្ដែង​របស់​នាង។ ពីរ​បី​សប្ដាហ៍​ក្រោយ​មក  Liu Yifei ត្រូវ​បាន​សាលា​ភាពយន្ត  ​”Performance Institute of Beijing Film Academy”  អនុញ្ញាត​ឲ្យ​ចូល​រៀន។ ពេល​នោះ​នាង​មាន​អាយុ ១៥ ឆ្នាំ។ Liu Yifei បាន​បញ្ចប់​ការ​សិក្សា​នៅ Performance Institute of Beijing Film Academy  ក្នុង​ឆ្នាំ ២០០៦។
អាជីព
បន្ទាប់ ​ពី​បាន​ចូល​រៀន​នៅ​សាលា Beijing Film Academy Liu Yifei ក៏​បាន​ទទួល​ការ​អញ្ជើញ​ឲ្យ​ចូល​សម្ដែង​ក្នុង​ភាពយន្ត​ភាគ​ទូរទស្សន៍​ជា​ ច្រើន។ ភាពយន្ត​ទូរទស្សន៍​ដែល​នាង​សម្ដែង​ដំបូង​បង្អស់​មាន​ចំណង​ជើង​ថា “The Story of a Noble Family”។ ក្រោយ​មក  Liu Yifei ក៏​ត្រូវ​បាន​គេ​ជ្រើស​រើស​ឲ្យ​សម្តែង​ជា​តួ Wang Yuyan នៅ​ក្នុង​រឿង Demi-Gods and Semi-Devils។
នៅ​ឆ្នាំ ២០០៥ Liu Yifei  បាន​សម្ដែង​ជា​តួ Zhao Ling’er នៅ​ក្នុង​រឿង Chinese Paladin ដែល​ជា​រឿង​យក​លំនាំ​តាម​រឿង The Legend of Sword and Fairy។ នៅ​ឆ្នាំ​បន្ទាប់   Liu Yifei  ក៏​បាន​សម្ដែង​ក្នុង​រឿង ភាគ​ទូរទស្សន៍ The Return of the Condor Heroes ផង​ដែរ។ Liu Yifei បាន​ចូល​រួម​សម្ដែង​ក្នុង​វីដេអូ​បទ​ចម្រៀង “I Am Still Waiting For You” របស់​តារា​ចម្រៀង និង​សម្តែង Jimmy Lin នៅ​ក្នុង​អាល់ប៊ុម Can’t Stop Me ឆ្នាំ ២០០៦។ បន្ទាប់​ពី​នោះ នាង​ក៏​បាន​ចូល​រួម​ធ្វើ​ជា​ភ្ញៀវកិត្តិយស​នៅ​ក្នុង​កម្មវិធី​ប្រគំតន្ត្រី​ របស់  Jimmy Lin ផង​ដែរ។
ក្រៅ ​ពី​អាជីព​សម្ដែង Liu Yifei បាន​ចុះ​កុង​ត្រា​ជាមួយ​ផលិតកម្ម Sony Music Entertainment របស់​ជប៉ុន​នៅ​ខែ​សីហា ឆ្នាំ ២០០៥។ ក្រោយ​មក Liu Yifei ក៏​ចាប់​ផ្តើម​រៀន​ច្រៀង និង​រាំ​នៅ​ក្នុង​​ប្រទេស​ជប៉ុន​ចាប់​ពី​ពេល​នោះ​មក។ Liu Yifei បាន​ចេញ​បទ​ចម្រៀង​ដំបូង​មាន​ចំណង​ជើង​ថា “Mayonaka no Door”  នៅ​ក្នុង​ផលិតកម្ម Sony Music នៅ​ថ្ងៃ​ទី ១៩ កក្កដា ឆ្នាំ  ២០០៦។
នៅ​ ​​ឆ្នាំ ២០០៨  Liu Yifei បាន​សម្ដែង​ជាមួយ​តារា​សម្ដែង​ពូកែ​វាយ​តប់ Jet Li និង Jackie Chan នៅ​ក្នុង​រឿង The Forbiddin Kingdomដោយ​​ក្នុង​រឿង​នោះ​នាង​សម្ដែង​ជា​តួ​កូន​កំព្រា​ម្នាក់​ដែល​តាម​សង​ សឹក​ចំពោះ​សត្រូវ​ដែល​សម្លាប់​ឪពុក​ម្ដាយ​របស់​នាង។ នៅ​ឆ្នាំ​ ២០១០ Liu Yifei បាន​សម្ដែង​ក្នុង​រឿង Love In Disguise ជាមួយ Leehom Wang ។
វត្តមាន​ក្នុង​ភាពយន្ត​ភាគ​ទូរទស្សន៍
- Return of the Condor Heroes (CCTV, 2006)  សម្ដែង​ជា​តួ  Xiao Long Nu
- Chinese Paladin (2005) សម្តែង​ជា​តួ Zhao Ling Er
- Dou Kou Nian Hua 豆蔻年华 (2005) សម្តែង​ជា​តួ Xiao Zhao
- Tian Long Ba Bu (CCTV, 2003) សម្តែង​ជា​តួWang Yu Yan
- The Story of a Noble Family (CCTV, 2003) សម្តែង​ជា​តួ Bai Xiu Zhu
វត្តមាន​ក្នុង​ខ្សែ​ភាពយន្ត
- The Four 3 (TBA)
- The Four 2 (in production)
- Peacock Platform (2012) សម្ដែង​ជា​តួ Ling Ju
- The Four (2012)
- White Vengeance (2011) សម្ដែង​ជា​តួ Consort Yu
- A Chinese Ghost Story (2011) សម្ដែង​ជា​តួ Nie Xiao Xian
- Love in Disguise (mini movie, 2010) សម្ដែង​ជា​តួ Song Xiao Qing
- The Forbidden Kingdom (2008) សម្ដែង​ជា​តួ Golden Sparrow
- Ah Bao’s Story (2006) សម្ដែង​ជា​តួ Qian Qian (វត្តមាន​ជា​ភ្ញៀវកិត្តិយស)
- I Love How You Love Me (2004) សម្តែង​ជា​តួ Jin Qiao Li
- Love of May (2004) សម្តែង​ជា​តួ Zhao Xuan Xuan
Liu Yifei អាច​និយាយ​​បាន ៣ ភាសា​​គឺ ភាសា​ចិន(Mandarin) អង់គ្លេស និង​ជប៉ុន។ នាង​រស់​នៅ​សហរដ្ឋអាមេរិក​រយៈ ៤ ឆ្នាំ(១៩៩៨- ២០០២) មុន​ពេល​នាង​ត្រលប់​មក​រស់​នៅ​ប្រទេស​ចិន​វិញ៕

No comments:

Post a Comment